ខេត្តសៀមរាប៖ ផ្ទះពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់មួយប៉ព្រិចភ្នែកអស់ទាំងស្រុង។ ភ្លើងឆេះផ្ទះនេះ ក៏បានឆេះអស់ស្រូវ ៤០ការ៉ុង គោយន្តកន្ត្រៃ១ ម៉ាស៊ីន ៦គ្រឿង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
ហេតុការណ៍ភ្លើងឆេះផ្ទះនេះ បានកើតឡើង នៅរសៀលម៉ោង ០២ ថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២១ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។
សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ គុល ទិត្យ ភេទ ប្រុសអាយុ ៦១ ឆ្នាំ មានសមាជិក ៥នាក់ រស់នៅភូមិឃុំខាងលើ។ ផ្ទះដែលឆេះអស់នោះ មានទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ដំបូលប្រក់ស្បូវ មួយកំណាត់ខាងមុខ ជញ្ជាំងក្តារ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុភ្លើងឆេះផ្ទះនេះ បណ្តាលមកពីភ្លើងឆេះព្រៃស្មៅគុម្ពត្រែង ដោយម្ចាស់ផ្ទះ បានទៅពន្លត់ហើយ ប៉ុន្តែកម្ទេចភ្លើង បាហោះធ្លាក់មកចំលើដំបូលផ្ទះ ក៏បណ្ដាលឲ្យឆេះតែម្ដង៕ ដោយ៖ ច័ន្ទ រស្មី





Powered by the Echo RSS Plugin by CodeRevolution.
Recent Comments