ខេត្តសៀមរាប៖ អាជ្ញាធរចម្រុះ​ខេត្ត ដឹកនាំដោយលោក លី សំរិទ្ធ អភិ​បាលរងខេត្ត និង ដឹកនាំសម្របសំរួលដោយ​លោក ថេង សំណាង ព្រះរាជអាជ្ញារងខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រុះរើផ្ទះ ដែលរឹងទទឹង នៅតាមដងស្ទឹងសៀមរាប កាលពីវេលាម៉ោង ៨ព្រឹក រហូតដល់រសៀលថ្ងៃទី​២០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទ្រង់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្នុងការអនុវត្តសកម្មភាពរុះរើផ្ទះនោះ បែរជាធ្លាយចេញសុទ្ធតែឈើផ្ជឹក ៩២ដើម នៅក្នុងផ្ទះ ដែលត្រូវរុះរើ។ អាជ្ញាធរសមត្ថកិច្ច ដកហូត យកឈើប្រណិតទាំងនោះ ​ទៅរក្សាទុក នៅមណ្ឌល​រដ្ឋបាលមន្ទីរទាំង២៦ ក្នុងខេត្តសៀមរាប​របស់មន្ទីរព្រៃឈើ ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ស្តីពី ព្រៃឈើ។

​ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានប្រាប់នៅកន្លែងកើតហេតុ​ថា ម្ចាស់ឈើ ឈ្មោះ ចាន់ សុជាតា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំពោះម្ចាស់ឈើ យើងមិនបានយកទៅធ្វើ​កិច្ចសន្យាទេ។ កម្លាំងមន្ត្រីជំនាញ បានត្រឹមដកហូត យកតែឈើ ទៅរក្សាទុកប៉ុណ្ណោះ។

​អាជ្ជាធរខេត្ត បានប្រាប់នៅកន្លែងរុះរើ​ថា ម្ចាស់ផ្ទះ ដែលនៅសល់ប្រហែល ១០គ្រួសារ ស្មើនឹង ១០ខ្នងផ្ទះ ដែលត្រូវរុះរើចេញពី​មាត់ស្ទឹងសៀមរាប ប៉ុន្តែត្រូវបានម្ចាស់ផ្ទះ សុំរុះរើដោយខ្លួឯង និង​សុំពន្យារពេល​ ក្នុងចន្លោះពី ៥ថ្ងៃ ទៅ ២០ថ្ងៃ និង​សំណូមពរ សុំសងជាសំណងប្រាក់តាមទំហំ​ផ្ទះ។

ប្រភពបានបន្តថា ប្រសិនបើម្ចាស់ផ្ទះនីមួយៗ មិនព្រម ធ្វើតាមកិច្ច​សន្យា អាជ្ញាធរខេត្ត បន្តដឹកនាំកម្លាំងចុះរុះរើ ដូចថ្ងៃបណ្តើរ​កូន៕ ដោយ៖ ច័ន្ទ រស្មី

Powered by the Echo RSS Plugin by CodeRevolution.