ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញ​ពិនិត្យស្ថានភាពអគារសិក្សាវិទ្យាល័យ​ព្រះមុន្នីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី​ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។

នៅក្នុងដំណើរការអញ្ជើញ ចុះពិនិត្យអគារសិក្សានោះផងដែរ លោក អេង ភារុណ នាយកសាលាវិទ្យាល័យព្រះមុនីវង្ស បាន​ឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់​ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នូវខ្វះខាត​បន្ទប់សិក្សា និងអគារខ្លះមានសភាពចាស់ទ្រុឌទ្រោម សម្តេចគ្រោងនឹងផ្តល់​អគារសិក្សាចំនួន ២ខ្នង ៤ជាន់ ស្មើនឹង ៦០បន្ទប់​។

លោក អេង ភារុណ ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច​ក្រឡាហោម និងសូមគោរពជូនពរសម្តេចមានសុខភាពល្អ ដើម្បីនៅជាម្លប់​ដល់កូនចៅអ្នកខេត្តបាត់ដំបង ក៏ដូចជាកូនចៅទូរទាំងប្រទេសកម្ពុជាទាំងមូលផងដែរ៕ ដោយ៖ ហួត សុងហាក់

Powered by the Echo RSS Plugin by CodeRevolution.