គម្ពីរ​វិសុទ្ធិមគ្គ ព្រះពុទ្ធ​ត្រាស់​ថា បុគ្គល​ណា​លះ​នូវ​សេចក្តី​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​មាំ​នៅ​ក្នុង​ចិត្ត​សន្តាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​បាន​សម្លាប់​នូវ​តណ្ហា និង​ជរា​ប្រាកដ​ជាក់ ។

សម​ដូច​ពុទ្ធភាសិត​ត្រាស់​ថា អភិ​ញ្ច​នំ អ​នា​ទា​នំ ឯ​តំ​ទី​បំ អ​នា​ប​រំ និ​ព្វា​នំ ឥ​តិ នំ​ព្រូ​មិ ជរាមច្ចុ​បរិ​ក្ខ​យំ ។ ប្រែ​ថា ការ​មិន​កង្វល់​ដោយ​កិលេស និង​ការ​មិន​ប្រកាន់​មាំ​នុះឯង ឈ្មោះ​ថា​ជាទី​ពឹង​ពំនាក់​មិន​មាន​ទីពឹង​ដទៃ​លើស​ជាង​ទេ តថាគត​ហៅ​ទីពឹង​នោះ​ថា​ជា​ព្រះ​និព្វាន ជាទី​ក្ស័យ​នៃ​តណ្ហា និង​ជរា​ដោយ​ប្រពៃ ។

ដោយហេតុ​ថា បុគ្គល​ដែល​ជាប់ជំពាក់​ទៅ​ដោយ​គ្រឿង​កង្វល់ និង​ការ​ប្រកាន់​មាំ​រមែង​មិន​បាន​ធ្វើ​ឱ្យ​ចិត្តស្ងប់​រម្ងាប់​ទេ តែ​ធ្វើ​ឱ្យ​ចិត្ត​រឹតតែ​ស្ទុះ​ទៅ​តាម​ចំណង់​ដែល​ខ្លួន​ប្រាថ្នា​ហើយ ៕ សាន សារិន

Powered by the Echo RSS Plugin by CodeRevolution.