ទី​ក្រុង​យេរូសាឡឹម៖ ​ថ្មី​ៗ​នេះ សមត្ថ​កិច្ច​​​អ៊ីស្រាអែល​ចាប់​ខ្លួន​ជន​ជាតិ​របស់​ខ្លួន​ម្នាក់ពី​បទ​សង្ស័យ​ថា​ត្រូវ​អ៊ីរ៉ង់​ទិញ​ទឹក​ចិត្ត​បាន​ដើម្បី​ធ្វើ​ឃាត​មន្ត្រី​កំពូល​ៗ​រួម​ទាំង​លោក​ណឺតាន់​យ៉ាហ៊ូ​ផង​ដែរ​។ អ៊ីស្រាអែល​សរ​សេរ​រៀប​រាប់​​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​បាន​ទទួល​ការ​ចាត់​តាំង​ពី​ភ្នាក់​ងារ​សម្ងាត់​របស់​អ៊ីរ៉ង់​ដើម្បី​ធ្វើ​ឃាត​ឥស្ស​រ​ជន​នយោបាយ​​អ៊ីស្រាអែល​។ ម្នាក់​នោះ​ត្រូវ​គេ​ដឹក​យក​ទៅ​អ៊ីរ៉ង់​២​ដង​ និង​ទទួ​លបាន​លុយ​កាក់​មួយ​ចំនួន​បើ​អនុ​វត្ត​ផែន​ការ​នេះ​បាន​សម្រេច​។ នៅ​ក្នុង​ចំណោម​គោល​ដៅ​ដែល​ត្រូវ​ធ្វើ​ឃាត​នោះ​មាន​ដូច​ជា​៖ លោក​ណឺតាន់​យ៉ាហ៊ូ, រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ និង​​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អ៊ីស្រាអែល​។

Tsim los ntawm Echo RSS Plugin los ntawm CodeRevolution.